រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Henri Paulson បានប្រកាសនៅថ្ងៃនេះថានឹងឈប់ប្រើផែនការ ដែលគ្រោងទិញទ្រព្យសកម្មឥតប្រយោជន៍របស់ធនាគារនោះទៀតហើយ។ លោក Paulson សន្និដ្ឋាន ថានៅចំពោះមុខវិបត្តិដែលកាន់តែធ្ងន់ធ្ងរការជួយស្ថាប័នដែលឲ្យខ្ចី ប្រាក់ផ្សេងពីធនាគារឃើញដូចជាមានប្រសិទ្ធិភាពជាង។
PAULSON នេះក្រសួងហិរញ្ញវត្ថុអាមេរិកធ្លាប់បាន ចំណាយប្រាក់២៩០លានដុល្លាររួចទៅហើយដើម្បីជួយស្រោចស្រង់ធនាគារជាង ៥០ ។ ជាទឹកប្រាក់មួយផ្នែកដកមកពីហិបប្រាក់ជំនួយដែលសភាអាមេរិកបានផ្តល់ ឲ្យផែនការPaulsonដើម្បីជួយស្តារវិបត្តិហិរញ្ញវត្ថុក្នុងចំនួនទាំងអស់៧០ម៉ឺនលានដុល្លារ។ ប៉ុន្តែវិបត្តិនៅអាមេរិកកាន់តែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃនឹងជំរុញឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក PAULSON ផ្លាស់ប្តូរយុទ្ធសាស្ត្រផ្អាកផែនការជួយធនាគារនឹងវិលត្រឡប់ទៅជួយស្ថាប័នដែលឲ្យខ្ចីប្រាក់ផ្សេងពីធនាគារវិញ។ លោកHenri Paulson ទាញ ជាឧទាហរណ៍ដោយសន្និដ្ឋានថាបណ្តាជនអាមេរិក័ងជាពិសេសពួកនិស្សិតដែល កាន់តែមានការពិបាករកស្ថាប័នឲ្យខ្ចីប្រាក់ ឈ្មួញលក់រថយន្តដែលគ្មានសមត្ថភាពជួលរថយន្តឲ្យដល់អតិថិជន គឺបណ្តាលមកតែពីផ្សារឥណទេយ្យសំរាប់ឲ្យខ្ចីប្រាក់របៀបនេះបាន ចូលក្ស័យធនអស់ទៅហើយ។រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បាន កត់សំគាល់ជាបន្ថែមថា ៤០%នៃប្រាក់ខ្ចីសំរាប់ការប្រើប្រាស់ជារៀងរាល់ថ្ងៃសុទ្ធសឹងជា ប្រាក់បានមកពីស្ដាប័នហេរញ្ញវត្ថុផ្សេងៗក្រៅពីធនាគារ។ការឲ្យ អាទិភាពទៅលើស្ថាប័នទាំងនេះជាមធ្យោបាយមួយដ៏មានប្រសិទ្ធិភាព ដើម្បីឲ្យផ្សារទំនិញមានសន្ទុះជាថ្មីនឹងយ៉ាងដូច្នេះឲ្យដំណើរ សេដ្ឋកិច្ចអាមេរិកមានភាពប្រក្រតីដូចដើមវិញនេះបើយោងតាមប្រសាសន៍ លោក Henry PAULSON។
ទោះជាយ៉ាងណាក្តីយុទ្ធសាស្ត្រថ្មីរបស់លោក Henri Pauson បានជះឥទ្ធិពលឲ្យផ្សារភាគហ៊ុន Wall Street អាមេរិកកាន់តែធ្លាក់ចុះនៅថ្ងៃនេះទៀត។
Archives
-
▼
2008
(61)
-
▼
November
(59)
- Mumbai beset by skirmishes, standoffs
- Recovered identity: Cambodian community in Portlan...
- Thailand braced for bloody night to break airport ...
- The Cambodian ambassador to the UK talked about “p...
- Student demonstration in Phnom Penh
- Pregnant for third time? Angelina Jolie: Not true.
- Chinese FM: President Hu's participation in APEC m...
- 2nd Bangkok airport closed
- Opposition Concerned Over Economy
- 6 foreigners among 101 dead in terror attacks in M...
- Situation in the disputed borders near Preah Vihea...
- Cambodia will not raise the issues of border dispu...
- VJ អាណូ បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុ...
- ប្រមុខដឹកនាំ Al Qaïda ជេរប្រមាថលោក Obama
- The good news: inflation rate dropped; The bad new...
- ឱសថក្លែងក្លាយ២៦មុខ
- Hok Lundy’s grave is 10-meter away from his lavish...
- Cambodia's Khmer Rouge executioner
- Police say no investigation into DJ Ano 'disappear...
- Obituary: General Saukam Khoy, the last acting pre...
- Opposition complaints irk premier [-Once a cheater...
- 4 dead, 17 missing from E China subway tunnel coll...
- Gaza homemade rockets wound 6 Israelis
- Chinese president arrives in Costa Rica for state ...
- Strong quake rocks eastern Indonesia
- កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
- រុស្ស៊ីប្រកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក
- តុល្យកានៃជំនួបG២០នៅសហរដ្ឋអាមេរិក
- ចោលួចចិត្ត(សុវត្ថិ-នីសា)
- ព្រះពាយផាត់
- ប្រាស្នា៤ខ
- អនិច្ចាអ្នកស្រែ
- kim chiu - The Moon Represent My Heart
- Fukuda Saki - Good bye my love
- S.H.E - Goodbye My Love ktv
- ទឹកភែ្នកសំងាត់
- ដប់ឆ្នាំចាំពៅ
- របាំជូនពរសម្តេចម៉ែ
- ប្រវត្តិនៃពិធីបុណ្យបណ្ដែតប្រទីប
- មនុស្ស៧នាក់ស្លាប់
- ទិដ្ឋភាពនៃពិធីបុណ្យអុំទូកថ្ងៃចុងក្រោយ
- វីរនារីឆ្នើមរបស់ CNN ឆ្នាំ២០០៨
- Angelina Jolie plans to "fade away" from Hollywood
- Suicide blast kills 11, wounds 70 more in E Afghan...
- តុលាការពន្យារពេលឃុំខ្លួន អៀង សារី និងអៀង ធីរ...
- Paulson ប្តូរយុទ្ធសាស្រ
- តែងតាំងឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការថ្មី
- Mix Music(Click here to Listent Mp3
- Music(Click here to listent Mp3)
- Barack Obama និងលោក George Bush
- កិច្ចចរចាខ្មែរ-ថៃ11/11/08
- លោក ហុក ឡងឌី អគ្គនាយកនគរបាលជាត
- Hok Lundy died( Hot news)
- Polpot History
- ខៀវ សំផន កើតឆ្នាំ ១៩៣១
- នួន ជា កើតឆ្នាំ ១៩២៦
- ឆ្នាំ ១៩៧៦ អៀង សារី
- ក្រសួងមហាផ្ទៃ
- New Zealand 'enters recession'
-
▼
November
(59)
My Blog List
Followers
Paulson ប្តូរយុទ្ធសាស្រ
Posted by Mr.Phalla at 2:16 AM
Labels: Paulson ប្តូរយុទ្ធសាស្រ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment