កាលពីម្សិលមិញនៅទីក្រុងWashingtonប្រមុខដឹកនាំប្រទេសមហាឧស្សហកម្មនិងប្រទេសកំពុងរីកចម្រើនហៅកាត់ថាក្រុម G20 បានសំរេចចុះហត្ថលេខាទៅលើផែនការណ៍សកម្មមួយនិងទៅលើគោលការណ៍មួយចំនួនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងត្រដខ្យល់ ។
ដើម្បីស្រោចស្រង់វិបត្តីសេដ្ឋកិច្ចពិភពលោកក្រុមប្រទេសហៅថា
G20បានព្រមព្រៀងគ្នាថានឹងស្តាសេដ្ឋកិច្ចឡើងវិញនិងធ្វើកំណែទម្រង់ទៅលើប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចយោងទៅតាមគោលការណ៍ចំនួន៤។
គោលការណ៍ទី១៖ ផ្តល់សន្ទុះថ្មីឲ្យដល់សេដ្ឋកិច្ចពិភពលោកតាមរយៈការបង្កើនថវិការ ដើម្បីគាំទ្រតម្រូវការរបស់ទីផ្សារជាមួយការបង្កើនជំនួយនៃអង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារអភិឌ្ឍន៍ឲ្យដល់ប្រទេសកំពុង លូតលាស់។
គោលការណ៍ទី២៖ ផ្តល់របៀបរបបថ្មីមួយឲ្យដល់ផ្សារសេដ្ឋកិច្ចពិភពលោក។ នៅក្នុងចំណុចនេះប្រទេសទាំងអស់តម្រូវរៀបចំសំណើរៀងៗខ្លួនឲ្យបាន ច្បាស់លាស់មុនថ្ងៃ៣១មិនាឆ្នាំ២០០៩។
គោលការណ៍ទី៣៖ ធ្វើកំណែទម្រង់លើប្រព័ន្ធរដ្ឋបាលសេដ្ឋកិច្ចពិភពលោកជាពិសេស ផ្តល់ភ័ព្វសំណាងដល់បណ្តាប្រទេសដែលកំពុងមានឧស្សាហកម្មជឿនលឿន។
គោលការណ៍ទី៤ ជាសេចក្តីប្រកាសចេតនារួមគ្នា។ ប្រទេសជាសមាជិកG20ទាំង អស់សន្យាថា មិនបណ្តោយខ្លួនទៅក្នុងគំនិតការពារនិយមនិងគោរពគោលការណ៍ សេដ្ឋកិច្ចនៃផ្សារទំនិញ។ជាចំណុចមួយដែលធ្លាប់មានការខ្វែងគំនិត គ្នាព្រោះប្រទេសនិមួយៗចង់ការពារផលប្រយោជន៍រៀងខ្លួន។ជាសរុបអង្គ ប្រជុំG20បានតាំងចិត្តថានឹងបង្កើនសហការរវាងគ្នាដើម្បីស្រោចស្រង់សេដ្ឋកិច្ចពិភពលោកដោយគោរពតាមគោលការណ៍ដូចពោលខាងលើ។
មុនបិទអង្គប្រជុំប្រមុខដឹកនាំក្រុមប្រទេសG20 យល់ ព្រមព្រៀងចូលរួមជំនួបកំពូលមួយទៀតដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃ៣០ មេសាឆ្នាំ២០០៩ដើម្បីពិនិត្យការអនុវត្តន៍គោលការណ៍ទាំងនេះជាមួយ ការសំរេចចិត្ត។
វិធានការណ៍មួយទៀតរបស់អង្គប្រជុំG20ដែលគួរឲ្យចាប់អារម្មណ៍ដែរទាក់ទងតួនាទីកាន់តែសំខាន់របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថាFMI។ អំណឹះតទៅអង្គការFMIមានសិទ្ធកាន់តែច្រើននៅក្នុងការត្រួតពិនិត្យហិរញ្ញវត្ថុពិភពលោក។ ក្រៅពីនេះអង្គការFMI ត្រូវធ្វើកំណែទម្រង់ដើម្បីឲ្យអាទិភាពដល់ប្រទេសកំពុងមានឧស្សហកម្ម លូតលាស់។ នៅក្នុងចំណុចនេះនាយករដ្ឋមន្ត្រីជប៉ុនសំដែងចេតនាចង់ឲ្យប្រទេសចិនយក តម្រាប់តាមខ្លួនគឺផ្តល់ថវិការជាបន្ថែមឲ្យដល់អង្គការ FMIដើម្បីជួយប្រទេសអាស៊ីណាដែលកំពុងជួបវិបត្តិដូចករណីប្រទេស Indonesie ជាដើម។
នៅថ្ងៃនេះប្រធានាធិបតីបារាំងលោក SARKOZYនិងប្រធានាធិបតីអាមេរិកលោក George BUSHបាន ប្រកាសសរសើរអង្គប្រជុំG20កាលពីម្សិលមិញថាជាជោគជ័យ មួយនៅចំពោះមុខសហការនៃប្រទេសជាសមាជិកទាំងអស់ដែលស្រុះគ្នាសុខចិត្តទទួលយកគោលការណ៍ ប៉ុន្តែ ពិភពអ្នកសេដ្ឋកិច្ចនិងអ្នកកាសែតសំដែងទុទិដ្ឋិនិយមថាវិបត្តិ សេដ្ឋកិច្ចពិភពលោកជាផលវិបាកហូរចេញមកពីប្រព័ន្ធមូលធននិយមដែលហួស សម័យរាប់សិបឆ្នាំមកហើយដូច្នេះមិនអាចដោះស្រាយចេញរួចដោយសារអង្គ ប្រជុំតែប៉ន្មានម៉ោងនោះទេ។ពួកគេសន្និដ្ឋានថាការសន្យានិងការ អនុម័តគោលការណ៍ជារឿងងាយស្រួលមួយប៉ុន្តែនៅពេលអនុវត្តចាត់ទុកជា រឿងពិបាកមួយទៀត។
Archives
-
▼
2008
(61)
-
▼
November
(59)
- Mumbai beset by skirmishes, standoffs
- Recovered identity: Cambodian community in Portlan...
- Thailand braced for bloody night to break airport ...
- The Cambodian ambassador to the UK talked about “p...
- Student demonstration in Phnom Penh
- Pregnant for third time? Angelina Jolie: Not true.
- Chinese FM: President Hu's participation in APEC m...
- 2nd Bangkok airport closed
- Opposition Concerned Over Economy
- 6 foreigners among 101 dead in terror attacks in M...
- Situation in the disputed borders near Preah Vihea...
- Cambodia will not raise the issues of border dispu...
- VJ អាណូ បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុ...
- ប្រមុខដឹកនាំ Al Qaïda ជេរប្រមាថលោក Obama
- The good news: inflation rate dropped; The bad new...
- ឱសថក្លែងក្លាយ២៦មុខ
- Hok Lundy’s grave is 10-meter away from his lavish...
- Cambodia's Khmer Rouge executioner
- Police say no investigation into DJ Ano 'disappear...
- Obituary: General Saukam Khoy, the last acting pre...
- Opposition complaints irk premier [-Once a cheater...
- 4 dead, 17 missing from E China subway tunnel coll...
- Gaza homemade rockets wound 6 Israelis
- Chinese president arrives in Costa Rica for state ...
- Strong quake rocks eastern Indonesia
- កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
- រុស្ស៊ីប្រកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក
- តុល្យកានៃជំនួបG២០នៅសហរដ្ឋអាមេរិក
- ចោលួចចិត្ត(សុវត្ថិ-នីសា)
- ព្រះពាយផាត់
- ប្រាស្នា៤ខ
- អនិច្ចាអ្នកស្រែ
- kim chiu - The Moon Represent My Heart
- Fukuda Saki - Good bye my love
- S.H.E - Goodbye My Love ktv
- ទឹកភែ្នកសំងាត់
- ដប់ឆ្នាំចាំពៅ
- របាំជូនពរសម្តេចម៉ែ
- ប្រវត្តិនៃពិធីបុណ្យបណ្ដែតប្រទីប
- មនុស្ស៧នាក់ស្លាប់
- ទិដ្ឋភាពនៃពិធីបុណ្យអុំទូកថ្ងៃចុងក្រោយ
- វីរនារីឆ្នើមរបស់ CNN ឆ្នាំ២០០៨
- Angelina Jolie plans to "fade away" from Hollywood
- Suicide blast kills 11, wounds 70 more in E Afghan...
- តុលាការពន្យារពេលឃុំខ្លួន អៀង សារី និងអៀង ធីរ...
- Paulson ប្តូរយុទ្ធសាស្រ
- តែងតាំងឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការថ្មី
- Mix Music(Click here to Listent Mp3
- Music(Click here to listent Mp3)
- Barack Obama និងលោក George Bush
- កិច្ចចរចាខ្មែរ-ថៃ11/11/08
- លោក ហុក ឡងឌី អគ្គនាយកនគរបាលជាត
- Hok Lundy died( Hot news)
- Polpot History
- ខៀវ សំផន កើតឆ្នាំ ១៩៣១
- នួន ជា កើតឆ្នាំ ១៩២៦
- ឆ្នាំ ១៩៧៦ អៀង សារី
- ក្រសួងមហាផ្ទៃ
- New Zealand 'enters recession'
-
▼
November
(59)
My Blog List
Followers
តុល្យកានៃជំនួបG២០នៅសហរដ្ឋអាមេរិក
Posted by Mr.Phalla at 7:55 AM
Subscribe to:
Post Comments (Atom)
1 comments:
mbcdz امجدل
امجدل التعليمي
بنك الفروض والاختبارات
TRENDING
USA
Post a Comment