ជាទូទៅពិធីបុណ្យបណ្តែតប្រទីប ដែលប្រារព្ធធ្វើរួមគ្នាជាមួយពិធីបុណ្យអុំទូក សំពះព្រះខែនិងអកអំបុក តែងប្រព្រឹត្តទៅរយៈពេល ៣យប់ ៣ថ្ងៃ តាមប្រតិទិនច័ន្ទគតិ គឺចាប់ផ្តើមពីថ្ងៃ១៤កើត រហូតដល់ថ្ងៃ១រោច ខែកត្តិក។
ការបណ្ដែត ប្រទីបនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក នាថ្ងៃទី៦ វិច្ឆិកា ២០០៦។
សៀវភៅ «ព្រះរាជពិធីទ្វារទសមាសនិងពិធីសង្ក្រានចូលឆ្នាំ» បោះពុម្ពផ្សាយក្នុងឆ្នាំ១៩៦៩ ដែលនិពន្ធចងក្រងដោយលោកឧកញ៉ា ទេពពិទូរ -ក្រសេម បណ្ឌិតទី១ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានកត់ត្រាឲ្យដឹងថា តាមកំណត់ព្រះរាជពិធីក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត ព.ស. ២៥០១ ឬ គ.ស. ១៩៥៨ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងខែកត្តិកនេះ គឺជាព្រះរាជពិធីមួយ ដែលព្រះរាជាខ្មែរ តែងប្រារព្ធធ្វើនៅក្នុងទន្លេចតុមុខនិងកំពង់ព្រះដំណាក់ផែខាងមុខ ព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះ មានការបណ្តែតប្រទីបជា្វលា នៅគ្រប់ទាំងបីថ្ងៃនៃពិធីបុណ្យ។
ប៉ុន្តែលោកឧកញ៉ា ទេពពិទូរ ក្រសេម ក៏បានសរសេរបញ្ជាក់ឲ្យដឹងបន្ថែមផងដែរថា ចំពោះខាងប្រជារាស្ត្រ ពុទ្ធបរិស័ទ នៅតាមវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជាវិញ ជាប្រពៃណីនៅរៀងរាល់ឆ្នាំ តែងធ្វើពិធីបណ្តែតប្រទីបនៅវេលាយប់១៥ កើតពេញបូណ៌មី ខែអស្សុជ ដែលជាថ្ងៃព្រះសង្ឃបវារណាចេញវស្សា ឬហៅថាពិធីបុណ្យចេញព្រះវស្សា ពោលគឺធ្វើមុន១ខែ។
ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ គង់នៅវត្ត «លង្កាព្រះកុសុមារាម» ក្នុងរាជធានីភ្នំពេញ បានមានថេរដីកាអំពីដំណើរនៃការប្រារព្ធពិធីបុណ្យបណ្តែតប្រទីបនេះ ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុក និងតាមទីអារាមពុទ្ធសាសនាដែលចាប់ធ្វើ ១ខែ មុនពិធីបុណ្យបណ្ដែតប្រទីបផ្លូវការក្នុងខែកត្តិកនេះ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មានថេរដីកាដូច្នេះថា ៖ «ប្រវត្តិនៃ ប្រទីបហ្នឹង ធ្វើហ្នឹង គឺធ្វើចាប់តាំងពីថ្ងៃដែលព្រះសង្ឃចេញវស្សាមកម្ល៉េះ។ ព្រះសង្ឃចេញវស្សាគឺថ្ងៃ១៥កើត ខែអស្សុជហ្នឹង ពេលព្រឹកគេមានទេសនាជាតក អ៊ីចឹងទៅ នៅពេលយប់ឡើង គឺយប់ថ្ងៃទី១៥កើតហ្នឹង គេហែប្រទីបទៅតាមវត្តនីមួយៗទូទាំងប្រទេសកម្ពុជាយើង បើនៅតាមមាត់ទន្លេ គេធ្វើជាដង្ឃឹក ដាក់សម្ភារៈ ដាក់អាហារភោជនសព្វបែបយ៉ាង គេបណ្ដែតទៅតាមទន្លេទៅ ហើយអុជជាប្រទីបជ្វាលា ដង្ហែទៅតាមដង្ឃឹធំហ្នឹង។ ហើយដាក់នៅក្នុងដង្ឃឹកហ្នឹង មួយចំនួន ល្អៗ គេយកសម្រាប់ប្រគេនព្រះសង្ឃពេលព្រឹកឡើងអ៊ីចឹង ហើយដល់ពេលមួយចំនួនទៀត យកសម្រាប់ចែកក្មេងៗដែលហែហ្នឹង ឲ្យបរិភោគ ជូនចាស់ៗ សល់ប៉ុន្មានទៀត គឺដាក់បណ្ដែតទៅតាមទឹក។ ដង្ឃឹកហ្នឹង គេធ្វើជាលក្ខណៈទ្រង់ទ្រាយប្រៀបបានដូចជាប្រាសាទតូចមួយអ៊ីចឹង ហើយនៅតំបន់មួយចំនួន ដូចខាងនៅខេត្តកំពង់ចាម អាត្មាធ្លាប់គង់នៅ ក៏នៅតែមានធ្វើអ៊ីចឹងដែរ តាមមាត់ទន្លេគឺបណ្ដែតប្រទីប ពេញព្រោងព្រាតទាំងអស់ ហើយនៅតាមតំបន់មួយចំនួន ដែលដាច់ស្រយាលពីមាត់ទន្លេ ក៏គេធ្វើជាដង្ឃឹកអ៊ីចឹង អុជចន្លុះសម្រាប់តំណាងជាប្រទីបបណ្ដែតហ្នឹង ឲ្យក្មេងៗកាន់ជាជួរៗ មើលពីចម្ងាយស្អាតដូចក្នុងទន្លេអ៊ីចឹង»។
ទាក់ទងនឹងគោលគំនិតផ្នែកជំនឿប្រពៃណីទំនៀមទម្លាប់នៃការរៀបចំ ដាក់ផ្លែឈើ នំនែក អាហារភោជន និងគ្រឿងរណ្តាប់តាក់តែងផ្សេងៗ នៅក្នុងពិធីបុណ្យបណ្តែតប្រទីបនេះ ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ បានមានដីកាបញ្ជាក់ថា ជាការបង្ហាញនូវភោគផលកសិកម្ម-សិប្បកម្មរបស់អ្នកស្រុក អ្នកភូមិ ក្នុងតំបន់នីមួយៗ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មានថេរដីកាដូច្នេះថា ៖ «បុណ្យនេះ គឺធ្វើក្រោយពីថ្ងៃដែលយើងប្រមូលផលកសិកម្ម ហើយយើងធៀបមកក្នុងសម័យបច្ចុប្បន្ន គឺយើងបានបង្ហាញនូវផលិតផល ភូមិមួយផលិតផលមួយ ដើម្បីឲ្យដឹង ប្រមូលតាមស្រុកមកថា តើនៅតាមខេត្តនីមួយៗមានផលិតផលអ្វីខ្លះដែលបានពីផលកសិកម្ម ឬក៏ផលិតផលសិប្បកម្មផ្សេងៗ ហើយតើឆ្នាំហ្នឹង មានកំណើនជាងឆ្នាំមុន ឬក៏មានអត្រាថយចុះជាងឆ្នាំមុន? ម្យ៉ាងទៀតដើម្បីយកមកបែងចែកគ្នាបរិភោគនូវអាហារទាំងហ្នឹង បង្ហាញអំពីភាពសាមគ្គីមួយក្នុងភូមិហ្នឹង ក្រោយពីបានមក លោកអត់ដែលចិត្តកំណាញ់អីទេ តែងតែយកមកចែកគ្នាពិសាអ៊ីចឹងទៅ»។
ចំណែកលោក សួន ឱសថ លេខាធិការនៃគណៈកម្មការទ្រទ្រង់ព្រះត្រៃបិតកប្រចាំវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ បានអធិប្បាយថា ពិធីបុណ្យបណ្តែតប្រទីបដែលប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរ តែងនាំគ្នាធ្វើជាច្រើនតំណតជំនាន់មកនេះ គឺជាពិធីជូនដំណើរវិញ្ញាណក្ខន្ធនៃលោកអ្នកដ៏មានគុណ មានមាតាបិតាជាដើម ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ ដែលនោះជាផ្នែកមួយនៃការដឹងគុណផង និងបានជាបុណ្យកុសលមកដល់បុគ្គលដែលជាអ្នកធ្វើផងដែរ។
លោក សួន ឱសថ មានប្រសាសន៍ថា ៖ «រឿងបណ្ដែតប្រទីបនេះ ការបូជាប្រទីបនេះ ជាមង្គលដ៏ឧត្ដមដែរ ពីព្រោះបើយើងធ្វើបុណ្យនៅរដូវភ្ជុំហ្នឹង គឺថា យើងធ្វើដើម្បីឧទ្ទិសកុសលហ្នឹងដល់ញាតិមិត្ត ដល់ជីដូនជីតាយើង ដែលលោកបានចែកឋានទៅ ទៅកើតនៅសុគតិភពណាមួយ។ ហើយដល់ពេលឃើញមកទទួលនូវទានដែលយើងបានធ្វើនារដូវភ្ជុំហ្នឹង គឺជាការមួយហើយ ប៉ុន្តែនៅពេលដែលគាត់ត្រឡប់ទៅវិញ យើងត្រូវតែជូនគាត់ទៅវិញ អាហ្នឹងជាបដិសណ្ឋារៈមួយ យើងចាត់ទុក យើងកំណត់ថា អស់រដូវភ្ជុំ ញាតិមិត្តជីដូនជីតាយើងត្រឡប់ទៅស្រុក បើអ៊ីចឹងយើងត្រូវជូនដំណើរគាត់ ឃើញថាធ្វើយ៉ាងហ្នឹង ជាការមួយគេហៅថា សគុណ គុណូបការៈរបស់ឧបការីជន ដែលគាត់បានចែកឋានទៅ។ ទោះបីជាគាត់បានអញ្ជើញមកផ្ទាល់ក្ដី មិនបានមកក្ដី ប៉ុន្តែយើងបានធ្វើ ហ្នឹងហើយជាការបូជាដ៏ឧត្ដមដែរ គេហៅថាជាមង្គលដែរ»។
រីឯគោលគំនិតចម្បងផ្នែកពុទ្ធសាសនាវិញ លោកអ្នកជំនាញទាំងពីររូបនេះ ក៏បានបញ្ជាក់ដូចគ្នានឹងសេចក្តីក្នុងសៀវភៅ «ព្រះរាជពិធីទ្វារទសមាសនិងពិធីសង្ក្រានចូលឆ្នាំ» ដែលចែងថា ៖ ពិធីបុណ្យបណ្តែតប្រទីបដែលប្រព្រឹត្តទៅជាមួយនឹងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក គឺជាការគោរពបូជាចំពោះព្រះចង្កូមកែវ គឺព្រះទន្ត ឬធ្មេញ នៃព្រះសម្មាសម្ពុទ្ធព្រះនាម សមណគោតម ដែលព្រះអង្គទ្រង់បានប្រតិស្ឋានទុកនៅក្នុងពិភពនាគ។ ម៉្យាងទៀតគឺបូជារំឭកដល់ស្នាមព្រះបាទរបស់ព្រះអង្គ ដែលប្រតិស្ឋាននៅឯឆ្នេរស្ទឹងមួយឈ្មោះ «នម្មទា» និងនៅក្នុងទីដទៃទៀត នាសម័យពុទ្ធកាលដែលកន្លងទៅអស់រយៈពេល ២៥៥២ឆ្នាំមកហើយនេះ៕
Archives
-
▼
2008
(61)
-
▼
November
(59)
- Mumbai beset by skirmishes, standoffs
- Recovered identity: Cambodian community in Portlan...
- Thailand braced for bloody night to break airport ...
- The Cambodian ambassador to the UK talked about “p...
- Student demonstration in Phnom Penh
- Pregnant for third time? Angelina Jolie: Not true.
- Chinese FM: President Hu's participation in APEC m...
- 2nd Bangkok airport closed
- Opposition Concerned Over Economy
- 6 foreigners among 101 dead in terror attacks in M...
- Situation in the disputed borders near Preah Vihea...
- Cambodia will not raise the issues of border dispu...
- VJ អាណូ បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុ...
- ប្រមុខដឹកនាំ Al Qaïda ជេរប្រមាថលោក Obama
- The good news: inflation rate dropped; The bad new...
- ឱសថក្លែងក្លាយ២៦មុខ
- Hok Lundy’s grave is 10-meter away from his lavish...
- Cambodia's Khmer Rouge executioner
- Police say no investigation into DJ Ano 'disappear...
- Obituary: General Saukam Khoy, the last acting pre...
- Opposition complaints irk premier [-Once a cheater...
- 4 dead, 17 missing from E China subway tunnel coll...
- Gaza homemade rockets wound 6 Israelis
- Chinese president arrives in Costa Rica for state ...
- Strong quake rocks eastern Indonesia
- កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
- រុស្ស៊ីប្រកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក
- តុល្យកានៃជំនួបG២០នៅសហរដ្ឋអាមេរិក
- ចោលួចចិត្ត(សុវត្ថិ-នីសា)
- ព្រះពាយផាត់
- ប្រាស្នា៤ខ
- អនិច្ចាអ្នកស្រែ
- kim chiu - The Moon Represent My Heart
- Fukuda Saki - Good bye my love
- S.H.E - Goodbye My Love ktv
- ទឹកភែ្នកសំងាត់
- ដប់ឆ្នាំចាំពៅ
- របាំជូនពរសម្តេចម៉ែ
- ប្រវត្តិនៃពិធីបុណ្យបណ្ដែតប្រទីប
- មនុស្ស៧នាក់ស្លាប់
- ទិដ្ឋភាពនៃពិធីបុណ្យអុំទូកថ្ងៃចុងក្រោយ
- វីរនារីឆ្នើមរបស់ CNN ឆ្នាំ២០០៨
- Angelina Jolie plans to "fade away" from Hollywood
- Suicide blast kills 11, wounds 70 more in E Afghan...
- តុលាការពន្យារពេលឃុំខ្លួន អៀង សារី និងអៀង ធីរ...
- Paulson ប្តូរយុទ្ធសាស្រ
- តែងតាំងឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការថ្មី
- Mix Music(Click here to Listent Mp3
- Music(Click here to listent Mp3)
- Barack Obama និងលោក George Bush
- កិច្ចចរចាខ្មែរ-ថៃ11/11/08
- លោក ហុក ឡងឌី អគ្គនាយកនគរបាលជាត
- Hok Lundy died( Hot news)
- Polpot History
- ខៀវ សំផន កើតឆ្នាំ ១៩៣១
- នួន ជា កើតឆ្នាំ ១៩២៦
- ឆ្នាំ ១៩៧៦ អៀង សារី
- ក្រសួងមហាផ្ទៃ
- New Zealand 'enters recession'
-
▼
November
(59)
My Blog List
Followers
ប្រវត្តិនៃពិធីបុណ្យបណ្ដែតប្រទីប
Posted by Mr.Phalla at 4:05 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment