Archives

Followers

មនុស្ស៧នាក់ស្លាប់


2008-11-13
ក្រុម សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងពិធីបុណ្យអុំទូកនេះនៅក្នុងខេត្តកណ្តាលនិងនៅរាជធានី ភ្នំពេញមានមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន៧នាក់និងជាច្រើនរង គ្រោះថ្នាក់ដោយសារតែករណីចរាចរណ៍។
ទិដ្ឋភាពចរាចរណ៍នៅក្នុងពិធីបុណ្យអុំទូក កាលពីថ្ងៃទី១៣ វិច្ឆិកា ២០០៨។
សេចក្តីរាយការណ៍ឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៧មានបួននាក់ស្លាប់នៅភ្នំពេញ និង៣នាក់ទៀតនៅក្នុងខេត្តកណ្តាល។
ដោយឡែកចំនួនអ្នករងគ្រោះនៅក្នុងខេត្តកណ្តាលនិងនៅភ្នំពេញនោះ ដែរ តួលេខបណ្តោះអាសន្នបានបង្ហាញថា មានមនុស្សរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មានដល់ទៅ៣៧នាក់៕

0 comments:

Post a Comment