Archives

Followers

រុស្ស៊ីប្រកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក


ជំហរ​នយោបាយ​រុស្ស៊ី​បានផ្លាស់​ប្តូរ​ទាំងស្រុង​កាលពី​ម្សិលមិញ។ ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Medvedev បាន​លា​ដៃ​បើក​បេះ​ដូង​ទទួល​ស្វាគម​សហរដ្ឋអាមេរិក​របស់​លោក​ Obama ។
ប្រ​ធា​នា​ធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​ថ្មី​ដោយ​ប្រកាស​ពី​ចេតនា​ចង់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ទីក្រុង​ Moscou និង​ទីក្រុង​ Washington ឲ្យបានល្អ​ដូច​ទំនាក់ទំនង​ជាមួយ​នឹង​ទីក្រុង​ប៉េកាំង​ដែរ។
រុស្ស៊ី​ប្រាថ្នា​ចង់​ឃើញ​សហរដ្ឋ​អាមេរិច​ក្លាយ​ជា​ដៃ​គូ​ យុទ្ធសាស្ត្រ​របស់​ខ្លួន!” នេះ​ជា​ប្រសាសន៍​របស់​ប្រធានាធិបតី​រុស្ស៊ី ក្នុង​សន្និសិទ្ធ​នា​ទីក្រុង
Washington​ រៀប​ចំ​ឡើង​ដោយ​អង្គការ​ឯករាជ្យ​ពិចារណា​អំពី​ទំនាក់ទំនង​អន្តរជាតិ។ លោក​ប្រធានាធិបតី Dmitri Medvedev បាន​អះអាង​ថា​ប្រទេស​រុស្ស៊ីមាន​ដៃ​គូ​យុទ្ធសាស្ត្រ​មួយ​ហើយ​គឺ​ប្រទេស​ចិន។ រាល់​ការពិភាក្សា​តែង​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​ពេញ​លេញ និង​ប្រកប​ដោយ​ភាតរភាព។ ជា​ការ​ពិត​ណាស់​ដែល​ថា​ប្រទេស​រុស្ស៊ី​ចង់​ឃើញ​ទំនាក់ទំនង​រុស្ស៊ី-សហរដ្ឋ​ អាមេរិច​ប្រព្រឹត្ត​ទៅយ៉ាង​ល្អូក​ល្អើន​ដូច​ចិន​ដែរ​នោះ។ រហូត​មក​ទល់​ពេល​នេះ​អាមេរិច និង​រុស្ស៊ី​មិន​​ដែល​មាន​ទំនុក​ចិត្ត​លើ​គ្នា​គ្រប់​គ្រាន់​សំរាប់​បង្កើត​ ​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ទេ។ ដូច្នេះ​ក្រុង​Moscou​សង្ឃឹម​ទាំង​ស្រុង​លើ​រដ្ឋបាល​អាមេរិច​ថ្មី​ដែល​ដឹក​ នាំ​ដោយ​លោក​Barack Obama ​ហើយ។ លោក​បានសំដែង​ការ​គោរព​និង​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ជ័យជម្នះ​របស់​លោក​Obama ​។ សំរាប់​ប្រទេស​រុស្ស៊ី ជម្រើស​របស់​បណ្តាជន​អាមេរិច​មានន័យ​ស្មើ​នឹង​ជម្រើស​នៃ ​ការ​ផ្លាស់​ប្តូរ ដែល​នឹង​អាច​បើក​ផ្លូវ​នាំ​ឲ្យ​មាន​ដំណោះស្រាយ​លើ​បញ្ហា​ជាប់​គាំង​ជាច្រើន​ ក្នុង​សម័យកាល​ដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក នារយៈ​ពេល​ចុង​ក្រោយ​នេះ។

0 comments:

Post a Comment