Archives

Followers

លោក ហុក ឡងឌី អគ្គនាយក​នគរបាល​ជាត

លោក ហុក ឡងឌី អគ្គនាយកនគរបាលជាតិបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ ឧទ្ធម្ភាចក្រកាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា ម្សិលមិញ។ ការស៊ើបអង្កេតត្រូវបានបើកធ្វើ ដើម្បស្វែងរកពីមូលហេតុពិតប្រាកដនៃឧប្បទ្ទវហេតុនេះ។

លោក ហុក ឡងឌី អគ្គនាយក​នគរបាល​ជាតិ​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ ឧទ្ធម្ភាចក្រ ​កាល​​ពី​ល្ងាច​ថ្ងៃទី៩ វិច្ឆិកា ម្សិលមិញ។​លោក ខៀវ សុភ័ក្រ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មនុស្ស​ទាំងបួន​នាក់​នៅលើ​ឧទ្ធម្ភាចក្រ​ដែល​ធ្លាក់​នោះ​ រួមមាន​លោក​នាយ​ឧត្តម​សេនីយ៍ ហុក ឡងឌី ឧត្តមសេនីយ៍ សុខ សាអែម អគ្គបញ្ជាការរង​កងទ័ពជើងគោក​និង​អាកាសយានិក​ពីរ​នាក់​ទៀត។ ក្នុង​ចំនោម​អ្នក​ទាំងបួន​រូប​នេះ មិនមាន​អ្នកណា​ម្នាក់​នៅ​រស់​រាន​ មានជីវិត​ពី​គ្រោះថ្នាក់​នេះ​ទេ។

ការ​ធ្លាក់​ ឧទ្ធម្ភាចក្រ ​នេះ កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៧ និង​៣០នាទី ល្ងាច នៅ​ស្រុករំដួល ខេត្ត​ស្វាយរៀង​ស្រុក​កំណើត​របស់​លោក ហុក ឡងឌី។

​មុនពេល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ស្វាយរៀង លោក ហុក ឡងឌី ក៏​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ខួប​ឯករាជ្យ​ជាតិ លើក​ទី៥៥ដែរ នៅ​ព្រឹក​ថ្ងៃទី៩ វិច្ឆិកា នេះ។ លោក​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ ស្វាយរៀង ដើម្បី​បំពេញ​បេសកកម្ម​ផង និង​ដើម្បី​ទៅ​ចូល​រួម​បុណ្យ​កឋិនទាន​នៅ​ទីនោះ​ផង។

រហូត ​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ធ្លាក់​ ឧទ្ធម្ភាចក្រ ​នេះ​នៅ​ឡើយ​ទេ។ បើ​យោង​តាម​លោក ខៀវ សុភ័ក្រ គ្រោះថ្នាក់​នេះ​ប្រហែល​ជា​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ។ នៅ​ថ្ងៃ​ច័ន្ទ​នេះ អាជ្ញាធរ​កម្ពុជា​បាន​ដាក់​បញ្ជា​ឲ្យ​បើក​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ ឧបទ្ទវហេតុ​នេះ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ។ អ្នក​បច្ចេកទេស​កំពុង​តែ​ពិនិត្យ​កន្លែង​កើតហេតុ។ សាក្សី​ដែល​បាន​ឃើញ​កន្លែង​កើតហេតុ​ផ្ទាល់​បាន​ឲ្យ​ដឹងថា គេ​ឃើញ​យន្តហោះ​ត្រូវ​បាន​បែក​ជា​បំណែក​នៅ​លើ​ដី ប៉ុន្តែ មិនមាន​សញ្ញា​ផ្ទុះ​ឆេះណាមួយទេ។

យ៉ាងណា​ក៏ដោយ មក​ដល់​ព្រឹក​ថ្ងៃច័ន្ទ​នេះ សាកសព​របស់​លោក​នាយ​ឧត្តមសេនីយ៍​ហុក​ឡង់ឌី បាន​ត្រូវ​យក​មក​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​របស់​លោក ជិត​ក្រសួង​ការពារជាតិ ក្នុងទីក្រុងភ្នំពេញ។ យោង​តាម​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយករង​នគរបាលជាតិ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​លោក ហុក ឡងឌី នៅ​ព្រឹកមិញនេះ សាកសព​លោក​នាយឧត្តមសេនីយ៍​នឹង​ត្រូវ​គេ​នាំ​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​បាវិត​ ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម ក៏ប៉ុន្តែ ថ្ងៃ​បញ្ចុះ​សព​នៅ​មិន​ទាន់​បាន​កំណត់​នៅឡើយ​ទេ។

នៅ​ពេល ​នេះ លោក ឧត្តមសេនីយ៍ នេត សាវឿន ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​ស្តីទី​ជំនួស​លោក ហុក ឡងឌី។ លោក នេត សាវឿន ដែល​​ជា​ក្មួយ​ប្រសារ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នោះ ត្រូវ​បាន​គេ​ប្រមើលមើល​ថា លោក នេត សាវឿន អាច​នឹង​ត្រូវ​គេ​តែងតាំង​ឲ្យ​ឡើង​មក​ស្នង​តំណែង​ជា​អគ្គនាយក​នគរបាល​ជាតិ​ ជា​អចិន្រ្តៃយ៍ ជំនួស​លោក ហុក ឡងឌី។

សូមចុច​ខាងក្រោមនេះ ដើម្បី​ស្តាប់​សេចក្តីរាយការណ៍​របស់​ លី ម៉េងហ៊ួរ ពីភ្នំពេញ។



0 comments:

Post a Comment