Archives

Followers

Barack​ Obama និងលោក George Bush


ជា​ប្រពៃណី​ទៅ​ហើយ​ដែល​លោក​ប្រធានាធិបតី​និង​លោក​ជំទាវ​ទទួល​អ្នក​ត្រូវ​ស្នង​មុខ​
តំណែង​បន្ត​ពី​គាត់​ ។ ជា​ទូទៅ​ ទស្សនកិច្ច​ប្រព្រឹត្ត​ទៅ​ជា​ពី​រ​ពេល​ជា​បឋម​បច្ចុប្បន្ន​ប្រធានា​ធិបតី​និង​ប្រធា​នា​ធិបតី​ទើប​ជាប់​​ឆ្នោត​ជួប​ពិភាក្សា​ប្ដូរ​យោ​បល់​គ្នា​តែ​ពីរ​នាក់​អំពី​សំណុំ​រឿង​ដែល​នឹង​ត្រូវ​ផ្ទេរ​ឱយ​គ្នា​ បន្ទាប់​មក​បច្ចុប្បន្ន​លោក​ជំទាវ​ទី​១​ទទួល​ដោយ​គួរសម​នៅ​សេត​វិមាន​ អនាគត​លោក​ជំទាវ​ទី​១​ ។ នៅ​លើក​នេះ​ លោក​ស្រី​Michelleនិង​លោក​Barack Obama អញ្ជើញ​​មក​កាន់​សេត​វិមាន​ដោយ​គ្មាន​យក​កូន​មក​ជា​មួយ​ទេ​ ទោះ​បី​ជា​កូន​ក៏​ត្រូវ​បាន​អញ្ជើញ​ឱយ​មក​ដែរ​ក៏​ដោយ​ ។ បន្ទាប់​ពី​ជំនួប​ដ៏​ខ្លី​ជា​ពិធីការ​មក​ ទស្សនកិច្ច​ប្រព្រឹត្ត​ទៅ​ដោយ​បែក​ខ្ញែក​ពី​គ្នា​ លោក​ជំទាវ​ទាំង​ពីរ​បែក​ចេញ​ពី​លោក​ប្រធា​នា​ធិ​ប​តី​ទាំង​ពីរ​រូប​ដែល​ជួប​សន្ទនា​គ្នា​នៅ​តុ​ការិយាល័យ​នៃ​សេត​វិមាន​ ។ ពិធី​នេះ​កម្រ​ប្រព្រឹត្ត​ទៅ​ពុំ​ដល់​មួយ​សប្តាហ៍​ផង​ បន្ទាប់​ពីការ​បោះ​ឆ្នោត​ប៉ុន្តែ​លោក​ George Bush និង​លោក​ Barack Obama ទំនង​ជា​ចង់​ធ្វើ​ការ​ផ្ទេរ​មុខ​​តំណែង​ ដោយ​ចង្វាក់​មិន​បន្ធូរ​ដៃ​ ដោយ​ហេតុ​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ស្ថាន​ភាព​ចម្បាំង​ និង​កំពុង​ប្រឈម​មុខ​នឹងវិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ​ ជម្រុញ​ឱយ ​រដ្ឋ​បុរស​ទាំង​ពីរ​រូប​កុំ​បណ្ដែត​បណ្ដោយ​ឱយ​មាន​ចំណាប់​អារម្មណ៍​ថា​គ្មាន​អ្នក​កាន់​កាប់​រដ្ឋ​អំណាច​នោះ​ឡើយ​ ទោះ​បី​ជា​រដ្ឋ​បុរស​ទាំង​ពីរ​រូប​​មាន​ការ​ខ្វែង​មតិ​គ្នា​ខ្លាំង​នៅ​ក្នុង​សំណុំ​រឿង​ជា​ច្រើន​ក្ដី​ ក៏​នៅ​ខណៈ​នេះ​ រដ្ឋ​បុរស​ទាំង​ពីរ​ខំ​ប្រជែង​គ្នា​បង្ហាញ​ថា​តើ​អ្នក​ណា​មាន​សុឆន្ទៈ​ច្រើន​ជាង​ ដើម្បី​ឱយ​អន្ដរកាល​ដ៏​យូរ​នេះ​ត្រូវ​កំដរ​ដោយ​ភាព​គួរសម​តាម​លទ្ធ​ភាព​​អាច​ធ្វើ​ទៅ​បាន​ ។ លោក​ George Bush បាន​អញ្ជើញ​លោក​ Barack Obama ឱយ​មក​កាន់​សេត​វិមាន​ ចាប់​តាំង​ពី​នៅ​ថ្ងៃ​បន្ទាប់​​ពី​បាន​ជាប់​ឆ្នោត​ម៉្លេះ​និង​សូម​ឱយ​ពួក​អ្នក​នៅ​ជុំវិញ​គាត់​ធ្វើ​សហការ​យ៉ាង​ទូលំ​ទូលាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ជាមួយ​ក្រុម​ថ្មី​ ។ ចំណែក​ឯ​លោក​Barack Obama វិញ​បាន​សង្កត់​ធ្ងន់​ជា​ច្រើន​លើក​ច្រើន​ដង​ថា​រហូត​ដល់​ថ្ងៃ​២០​មករា​ឆ្នាំ​ក្រោយ​ លោក​ George Bush ស្ថិត​នៅ​ជា​ប្រធានាធិបតី​សរអា​តែ​មួយ​គត់​ ៕​ ស្រប​តាម​លោក​អគ្គ​លេខាធិការ​នៃ​សេត​វិមាន​ Joshua Bolten ទំនាក់​ទំនង​ជាមួយ​ក្រុម​របស់​លោក​ Obama ត្រូវ​បាន​ធ្វើ​តាំង​ពី​មុន​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ម៉្លេះ​ ។ លោក​ Obama ​នឹង​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​២០​មករាឆ្នាំ​២០០៩​ ប៉ុន្តែ​ក្រុម​របស់​គាត់​និង​រដ្ឋការ​លោក​ Bush បាន​ចាប់​ធ្វើ​ការ​ជា​មួយ​គ្នា​រួច​ស្រេច​ទៅ​ហើយ​ ។ ប្រឈម​មុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ចាប់​ពី​ឆ្នាំ​១៩២៩​មក​សរអា​ពុំ​អាច​រស់​ឡើង​វិញ​ដូច​កាល​ប៉ុន្មាន​ខែ​​ដំបូង​ជំនាន់​រដ្ឋការ​អាណត្តិ​ទី​១​របស់​លោក​ប្រធានា​ធិ​ប​តី​​ Clinton ពី​ឆ្នាំ​១៩៩៣​មក​១៩៩៧​ដែល​មាន​សភាព​ច្របូក​ច្របល់​ដោយ​ហេតុ​ខ្វះ​ការ​រៀប​ចំ​ខ្លួន​ជា​មុន​របស់​ក្រុម​អ្នក​ដឹក​នាំ​ថ្មី​ ។ ឩបមា​ថា​បើ​សិន​ជា​មាន​វិបត្តិ​មួយ​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​២១​មករា​ឆ្នាំ​២០០៩​ជា​ថ្ងៃ​បន្ទាប់​ពី​លោក​ Obama ចូល​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ថ្មី​នៃ​សរអា​ នោះ​នឹង​មាន​អ្នក​ដែល​ត្រូវ​ឆ្លើយ​តប​ចំពោះ​វិបត្តិ​នោះៗ ។

0 comments:

Post a Comment