Archives

Followers

តុលាការ​ពន្យារ​ពេលឃុំ​ខ្លួន​ អៀង សារី និង​អៀង​ ធីរិទ្ធ​


តុលាការ​ខ្មែរក្រហម​បាន​សម្រេច​ពន្យារ​ការ​ឃុំខ្លួន​លោក អៀង សារី​ និង​លោកស្រី អៀង​ ធីរិទ្ធ រយៈ​ពេល ១ឆ្នាំ​បន្ថែម​ទៀត ដោយ​​ផ្អែក​​លើ​​ហេតុផល​ថា សំណុំរឿង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​នេះ​មាន​លក្ខណៈ​ស្មុគ្រស្មាញ និង​មិន​ទាន់​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​នៅ​ឡើយ។

យោង ​តាម​នីតិ​វិធី តុលាការ​អាច​ឃុំខ្លួន​អតីត​មេដឹកនាំ​ខ្មែរក្រហម​បាន​តែ​១ឆ្នាំ​ប៉ុណ្ណោះ។ ចំណែក​លោក អៀង សារី​ និង​ប្រពន្ធ​របស់​លោក គឺ លោកស្រី អៀង ធីរិទ្ធ បាន​ត្រូវ​នាំ​យក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​តុលាការ​ខ្មែរក្រហម កាល​ពី​ថ្ងៃ១២ វិច្ឆិកា ឆ្នាំ២០០៧។ ដូច្នេះ​ហើយ តុលាការ​ខ្មែរក្រហម​ត្រូវ​ចេញ​ដីកា​ថ្មី​មួយ​ទៀត ពន្យារ​ពេល​ការ​ឃុំខ្លួន​អតីត​មេដឹក​នាំខ្មែរ​ក្រហម​ទាំង​ពីរ​នេះ ដើម្បី​រង់ចាំ​ការ​កាត់ទោស ដែល​គេ​រំពឹង​ថា នឹង​ចាប់​ផ្តើម នៅ​ដើម​ឆ្នាំ​ក្រោយ។

0 comments:

Post a Comment