លោក ហុក ឡងឌី អគ្គនាយកនគរបាលជាតិបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ ឧទ្ធម្ភាចក្រ កាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា ម្សិលមិញ។ ការស៊ើបអង្កេតត្រូវបានបើកធ្វើ ដើម្បស្វែងរកពីមូលហេតុពិតប្រាកដនៃឧប្បទ្ទវហេតុនេះ។ លោក ហុក ឡងឌី អគ្គនាយកនគរបាលជាតិបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ ឧទ្ធម្ភាចក្រ កាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា ម្សិលមិញ។លោក ខៀវ សុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថា មនុស្សទាំងបួននាក់នៅលើឧទ្ធម្ភាចក្រដែលធ្លាក់នោះ រួមមានលោកនាយឧត្តមសេនីយ៍ ហុក ឡងឌី ឧត្តមសេនីយ៍ សុខ សាអែម អគ្គបញ្ជាការរងកងទ័ពជើងគោកនិងអាកាសយានិកពីរនាក់ទៀត។ ក្នុងចំនោមអ្នកទាំងបួនរូបនេះ មិនមានអ្នកណាម្នាក់នៅរស់រាន មានជីវិតពីគ្រោះថ្នាក់នេះទេ។ ការធ្លាក់ ឧទ្ធម្ភាចក្រ នេះ កើតឡើងនៅម៉ោងប្រមាណ៧ និង៣០នាទី ល្ងាច នៅស្រុករំដួល ខេត្តស្វាយរៀងស្រុកកំណើតរបស់លោក ហុក ឡងឌី។ មុនពេលធ្វើដំណើរទៅខេត្តស្វាយរៀង លោក ហុក ឡងឌី ក៏បានចូលរួមក្នុងពិធីបុណ្យខួបឯករាជ្យជាតិ លើកទី៥៥ដែរ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា នេះ។ លោកបានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្ត ស្វាយរៀង ដើម្បីបំពេញបេសកកម្មផង និងដើម្បីទៅចូលរួមបុណ្យកឋិនទាននៅទីនោះផង។ រហូត មកទល់ពេលនេះ គេនៅមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៃការធ្លាក់ ឧទ្ធម្ភាចក្រ នេះនៅឡើយទេ។ បើយោងតាមលោក ខៀវ សុភ័ក្រ គ្រោះថ្នាក់នេះប្រហែលជាបណ្តាលមកពីបញ្ហាអាកាសធាតុ។ នៅថ្ងៃច័ន្ទនេះ អាជ្ញាធរកម្ពុជាបានដាក់បញ្ជាឲ្យបើកធ្វើការស៊ើបអង្កេតលើ ឧបទ្ទវហេតុនេះ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ អ្នកបច្ចេកទេសកំពុងតែពិនិត្យកន្លែងកើតហេតុ។ សាក្សីដែលបានឃើញកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា គេឃើញយន្តហោះត្រូវបានបែកជាបំណែកនៅលើដី ប៉ុន្តែ មិនមានសញ្ញាផ្ទុះឆេះណាមួយទេ។ យ៉ាងណាក៏ដោយ មកដល់ព្រឹកថ្ងៃច័ន្ទនេះ សាកសពរបស់លោកនាយឧត្តមសេនីយ៍ហុកឡង់ឌី បានត្រូវយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ជិតក្រសួងការពារជាតិ ក្នុងទីក្រុងភ្នំពេញ។ យោងតាមឧត្តមសេនីយ៍ សុខ ផល អគ្គនាយករងនគរបាលជាតិ ដែលបានចូលរួមក្នុងពិធីបុណ្យសពលោក ហុក ឡងឌី នៅព្រឹកមិញនេះ សាកសពលោកនាយឧត្តមសេនីយ៍នឹងត្រូវគេនាំយកទៅបញ្ចុះនៅស្រុកបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម ក៏ប៉ុន្តែ ថ្ងៃបញ្ចុះសពនៅមិនទាន់បានកំណត់នៅឡើយទេ។ នៅពេល នេះ លោក ឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានតែងតាំងជាអគ្គនាយកស្តីទីជំនួសលោក ហុក ឡងឌី។ លោក នេត សាវឿន ដែលជាក្មួយប្រសាររបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នោះ ត្រូវបានគេប្រមើលមើលថា លោក នេត សាវឿន អាចនឹងត្រូវគេតែងតាំងឲ្យឡើងមកស្នងតំណែងជាអគ្គនាយកនគរបាលជាតិ ជាអចិន្រ្តៃយ៍ ជំនួសលោក ហុក ឡងឌី។ សូមចុចខាងក្រោមនេះ ដើម្បីស្តាប់សេចក្តីរាយការណ៍របស់ លី ម៉េងហ៊ួរ ពីភ្នំពេញ។
Archives
My Blog List
Followers
Showing posts with label លោក ហុក ឡងឌី អគ្គនាយកនគរបាលជាត. Show all posts
Showing posts with label លោក ហុក ឡងឌី អគ្គនាយកនគរបាលជាត. Show all posts
លោក ហុក ឡងឌី អគ្គនាយកនគរបាលជាត
Posted by Mr.Phalla at 6:31 AM 0 comments
Labels: លោក ហុក ឡងឌី អគ្គនាយកនគរបាលជាត
Subscribe to:
Posts (Atom)