
ជាប្រពៃណីទៅហើយដែលលោកប្រធានាធិបតីនិងលោកជំទាវទទួលអ្នកត្រូវស្នងមុខ
តំណែងបន្តពីគាត់ ។ ជាទូទៅ ទស្សនកិច្ចប្រព្រឹត្តទៅជាពីរពេលជាបឋមបច្ចុប្បន្នប្រធានាធិបតីនិងប្រធានាធិបតីទើបជាប់ឆ្នោតជួបពិភាក្សាប្ដូរយោបល់គ្នាតែពីរនាក់អំពីសំណុំរឿងដែលនឹងត្រូវផ្ទេរឱយគ្នា បន្ទាប់មកបច្ចុប្បន្នលោកជំទាវទី១ទទួលដោយគួរសមនៅសេតវិមាន អនាគតលោកជំទាវទី១ ។ នៅលើកនេះ លោកស្រីMichelleនិងលោកBarack Obama អញ្ជើញមកកាន់សេតវិមានដោយគ្មានយកកូនមកជាមួយទេ ទោះបីជាកូនក៏ត្រូវបានអញ្ជើញឱយមកដែរក៏ដោយ ។ បន្ទាប់ពីជំនួបដ៏ខ្លីជាពិធីការមក ទស្សនកិច្ចប្រព្រឹត្តទៅដោយបែកខ្ញែកពីគ្នា លោកជំទាវទាំងពីរបែកចេញពីលោកប្រធានាធិបតីទាំងពីររូបដែលជួបសន្ទនាគ្នានៅតុការិយាល័យនៃសេតវិមាន ។ ពិធីនេះកម្រប្រព្រឹត្តទៅពុំដល់មួយសប្តាហ៍ផង បន្ទាប់ពីការបោះឆ្នោតប៉ុន្តែលោក George Bush និងលោក Barack Obama ទំនងជាចង់ធ្វើការផ្ទេរមុខតំណែង ដោយចង្វាក់មិនបន្ធូរដៃ ដោយហេតុប្រទេសជាតិស្ថិតក្នុងស្ថានភាពចម្បាំង និងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ជម្រុញឱយ រដ្ឋបុរសទាំងពីររូបកុំបណ្ដែតបណ្ដោយឱយមានចំណាប់អារម្មណ៍ថាគ្មានអ្នកកាន់កាប់រដ្ឋអំណាចនោះឡើយ ទោះបីជារដ្ឋបុរសទាំងពីររូបមានការខ្វែងមតិគ្នាខ្លាំងនៅក្នុងសំណុំរឿងជាច្រើនក្ដី ក៏នៅខណៈនេះ រដ្ឋបុរសទាំងពីរខំប្រជែងគ្នាបង្ហាញថាតើអ្នកណាមានសុឆន្ទៈច្រើនជាង ដើម្បីឱយអន្ដរកាលដ៏យូរនេះត្រូវកំដរដោយភាពគួរសមតាមលទ្ធភាពអាចធ្វើទៅបាន ។ លោក George Bush បានអញ្ជើញលោក Barack Obama ឱយមកកាន់សេតវិមាន ចាប់តាំងពីនៅថ្ងៃបន្ទាប់ពីបានជាប់ឆ្នោតម៉្លេះនិងសូមឱយពួកអ្នកនៅជុំវិញគាត់ធ្វើសហការយ៉ាងទូលំទូលាយតាមដែលអាចធ្វើទៅបាន ជាមួយក្រុមថ្មី ។ ចំណែកឯលោកBarack Obama វិញបានសង្កត់ធ្ងន់ជាច្រើនលើកច្រើនដងថារហូតដល់ថ្ងៃ២០មករាឆ្នាំក្រោយ លោក George Bush ស្ថិតនៅជាប្រធានាធិបតីសរអាតែមួយគត់ ៕ ស្របតាមលោកអគ្គលេខាធិការនៃសេតវិមាន Joshua Bolten ទំនាក់ទំនងជាមួយក្រុមរបស់លោក Obama ត្រូវបានធ្វើតាំងពីមុនលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉្លេះ ។ លោក Obama នឹងចូលកាន់មុខតំណែងជាផ្លូវការនៅថ្ងៃ២០មករាឆ្នាំ២០០៩ ប៉ុន្តែក្រុមរបស់គាត់និងរដ្ឋការលោក Bush បានចាប់ធ្វើការជាមួយគ្នារួចស្រេចទៅហើយ ។ ប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុតចាប់ពីឆ្នាំ១៩២៩មកសរអាពុំអាចរស់ឡើងវិញដូចកាលប៉ុន្មានខែដំបូងជំនាន់រដ្ឋការអាណត្តិទី១របស់លោកប្រធានាធិបតី Clinton ពីឆ្នាំ១៩៩៣មក១៩៩៧ដែលមានសភាពច្របូកច្របល់ដោយហេតុខ្វះការរៀបចំខ្លួនជាមុនរបស់ក្រុមអ្នកដឹកនាំថ្មី ។ ឩបមាថាបើសិនជាមានវិបត្តិមួយផ្ទុះឡើងនៅថ្ងៃ២១មករាឆ្នាំ២០០៩ជាថ្ងៃបន្ទាប់ពីលោក Obama ចូលកាន់មុខតំណែងជាប្រធានាធិបតីថ្មីនៃសរអា នោះនឹងមានអ្នកដែលត្រូវឆ្លើយតបចំពោះវិបត្តិនោះៗ ។
Archives
My Blog List
Followers
Showing posts with label Barack Obama និងលោក George Bush. Show all posts
Showing posts with label Barack Obama និងលោក George Bush. Show all posts
Barack Obama និងលោក George Bush
Posted by Mr.Phalla at 6:52 AM 0 comments
Labels: Barack Obama និងលោក George Bush
Subscribe to:
Posts (Atom)