Archives

Followers

តែងតាំងឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការថ្មី


ជា​ផ្លូវការ​ហើយ លោក​ឧត្តមសេនីយ៍ឯក ​នេត ​សាវឿន ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នងការ​នគរ​បាល​ជាតិ ជំនួស​លោក​នាយ​ឧត្តមសេនីយ៍​ ហុក ​ឡងឌី។ ការ​តែងតាំង​នេះ បាន​ធ្វើ​ឡើង​តាមរយៈ​ព្រះរាជក្រឹត្យ ដែល​ឡាយ​ព្រហស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន កាល​ពី​ថ្ងៃទី១០ វិច្ឆិកា គឺ​មួយ​ថ្ងៃ បន្ទាប់​ពី​លោក​នាយ​ឧត្តមសេនីយ៍​ ហុក ឡងឌី បាន​បាត់​បង់​ជីវិត​ដោយ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ កាល​ពី​យប់​ថ្ងៃទី៩ វិច្ឆិកា។

មាន​អាយុ​៥២ឆ្នាំ លោក​ឧត្តមសេនីយ៍ឯក​ នេត សាវឿន ជា​ក្មួយ​ប្រសារ​របស់​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន។

0 comments:

Post a Comment