
ជំហរនយោបាយរុស្ស៊ីបានផ្លាស់ប្តូរទាំងស្រុងកាលពីម្សិលមិញ។ ប្រធានាធិបតីរុស្ស៊ី លោក Dmitri Medvedev បានលាដៃបើកបេះដូងទទួលស្វាគមសហរដ្ឋអាមេរិករបស់លោក Obama ។
ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មីដោយប្រកាសពីចេតនាចង់ផ្សារភ្ជាប់ទំនាក់ទំនងរវាងទីក្រុង Moscou និងទីក្រុង Washington ឲ្យបានល្អដូចទំនាក់ទំនងជាមួយនឹងទីក្រុងប៉េកាំងដែរ។
រុស្ស៊ីប្រាថ្នាចង់ឃើញសហរដ្ឋអាមេរិចក្លាយជាដៃគូ យុទ្ធសាស្ត្ររបស់ខ្លួន!” នេះជាប្រសាសន៍របស់ប្រធានាធិបតីរុស្ស៊ី ក្នុងសន្និសិទ្ធនាទីក្រុង
Washington រៀបចំឡើងដោយអង្គការឯករាជ្យពិចារណាអំពីទំនាក់ទំនងអន្តរជាតិ។ លោកប្រធានាធិបតី Dmitri Medvedev បានអះអាងថាប្រទេសរុស្ស៊ីមានដៃគូយុទ្ធសាស្ត្រមួយហើយគឺប្រទេសចិន។ រាល់ការពិភាក្សាតែងតែប្រព្រឹត្តទៅដោយរលូន ដោយពេញលេញ និងប្រកបដោយភាតរភាព។ ជាការពិតណាស់ដែលថាប្រទេសរុស្ស៊ីចង់ឃើញទំនាក់ទំនងរុស្ស៊ី-សហរដ្ឋ អាមេរិចប្រព្រឹត្តទៅយ៉ាងល្អូកល្អើនដូចចិនដែរនោះ។ រហូតមកទល់ពេលនេះអាមេរិច និងរុស្ស៊ីមិនដែលមានទំនុកចិត្តលើគ្នាគ្រប់គ្រាន់សំរាប់បង្កើត ទំនាក់ទំនងល្អនឹងគ្នាទេ។ ដូច្នេះក្រុងMoscouសង្ឃឹមទាំងស្រុងលើរដ្ឋបាលអាមេរិចថ្មីដែលដឹក នាំដោយលោកBarack Obama ហើយ។ លោកបានសំដែងការគោរពនិងសាទរយ៉ាងខ្លាំងចំពោះជ័យជម្នះរបស់លោកObama ។ សំរាប់ប្រទេសរុស្ស៊ី ជម្រើសរបស់បណ្តាជនអាមេរិចមានន័យស្មើនឹងជម្រើសនៃ ការផ្លាស់ប្តូរ ដែលនឹងអាចបើកផ្លូវនាំឲ្យមានដំណោះស្រាយលើបញ្ហាជាប់គាំងជាច្រើន ក្នុងសម័យកាលដឹកនាំរបស់ប្រធានាធិបតីអាមេរិក នារយៈពេលចុងក្រោយនេះ។
Archives
My Blog List
Followers
Showing posts with label រុស្ស៊ីប្រកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក. Show all posts
Showing posts with label រុស្ស៊ីប្រកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក. Show all posts
រុស្ស៊ីប្រកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក
Posted by Mr.Phalla at 7:59 AM 0 comments
Labels: រុស្ស៊ីប្រកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក
Subscribe to:
Posts (Atom)