
តុលាការខ្មែរក្រហមបានសម្រេចពន្យារការឃុំខ្លួនលោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ រយៈពេល ១ឆ្នាំបន្ថែមទៀត ដោយផ្អែកលើហេតុផលថា សំណុំរឿងអតីតមេដឹកនាំខ្មែរក្រហមទាំងនេះមានលក្ខណៈស្មុគ្រស្មាញ និងមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតនៅឡើយ។
យោង តាមនីតិវិធី តុលាការអាចឃុំខ្លួនអតីតមេដឹកនាំខ្មែរក្រហមបានតែ១ឆ្នាំប៉ុណ្ណោះ។ ចំណែកលោក អៀង សារី និងប្រពន្ធរបស់លោក គឺ លោកស្រី អៀង ធីរិទ្ធ បានត្រូវនាំយកទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅតុលាការខ្មែរក្រហម កាលពីថ្ងៃ១២ វិច្ឆិកា ឆ្នាំ២០០៧។ ដូច្នេះហើយ តុលាការខ្មែរក្រហមត្រូវចេញដីកាថ្មីមួយទៀត ពន្យារពេលការឃុំខ្លួនអតីតមេដឹកនាំខ្មែរក្រហមទាំងពីរនេះ ដើម្បីរង់ចាំការកាត់ទោស ដែលគេរំពឹងថា នឹងចាប់ផ្តើម នៅដើមឆ្នាំក្រោយ។
Archives
My Blog List
Followers
Showing posts with label តុលាការពន្យារពេលឃុំខ្លួន អៀង សារី និងអៀង ធីរិទ្ធ. Show all posts
Showing posts with label តុលាការពន្យារពេលឃុំខ្លួន អៀង សារី និងអៀង ធីរិទ្ធ. Show all posts
តុលាការពន្យារពេលឃុំខ្លួន អៀង សារី និងអៀង ធីរិទ្ធ
Posted by Mr.Phalla at 2:22 AM 0 comments
Labels: តុលាការពន្យារពេលឃុំខ្លួន អៀង សារី និងអៀង ធីរិទ្ធ
Subscribe to:
Posts (Atom)