កាលបរិច្ឆេទចេញផ្សាយៈ ២១-០១-២០០២
ដោយៈ មន្ទីរធម្មការ និង សាសនា ក្រុងប៉ៃលិន
ប្រភពៈ មន្ទីរធម្មការ និង សាសនា ក្រុងប៉ៃលិន
ដកងស្រង់ៈ សៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគ ៦ និង ឯកសារទាក់ទងនឹងភ្នំបោះពុម្ព
ដោយសាសនបណ្ឌិត និងដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព.ស ២៥៣៨ ។ តាមអ្នក ស្រុកអោយការមកថា ប៉ៃលិន នេះមកពិពាក្យថា ភេលេង ព្រោះមានរឿងដើមបញ្ជាក់ផងដែរថាៈ កាល នោះ នៅសត្សវត្យទី ១៩ មានអ្នកប្រមាញ់ដេញតាមដានសត្វព្រៃ ចេះតែឆ្ងាយទៅៗរហូតដល់ភូមិភាគប៉ៃលិន សព្វថ្ងៃនេះ ។ ដែលគ្រានោះនៅព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា អូរ មានអុរទុង ជាដើម ។ ក្បែរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹក លុះឃើញមកដល់ក៏រត់អស់ ។ អ្នកប្រមាញ់បានចូលទៅមើលត្រង់កន្លែងភេប្រលែងគ្នាលែងនោះ ឃើញដុំថ្មតូចៗមានពន្លឺផ្លេកៗ ក៏នាំគ្នារើស យកម្នាក់មួយដុំៗទុកយកទៅបង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ ។ លុះទៅដល់ស្រុកមានអ្នកស្រុកខ្លះ (តាមនិយាយ ថា ពួកកូឡាដែលមករស់នៅក្នុងខេត្តច័ន្ធប៊ុន ស្រុកសៀម) ស្គាល់ថា ថ្មនេះមានតម្លៃ គេក៏យកទៅវាយបំបែក រួច ច្នៃជាត្បូងឡើងក៏ឃើញថាមានទឹកល្អ ។ កាលបើដូច្នោះ គេក៏នាំគ្នាទៅសួទិញពីពួកប្រមាញ់នោះទៀត ។ ពួក ប្រមាញ់យល់ថា ជាផ្លូវរកស៊ីមួយ ហើយព្យាយាមឆ្ពោះទៅយកថ្មនេះពីកន្លែងមុនជាញឹកញាប់ ។ដោយមានការ ទៅមកញឹកញាប់នេះហើយ ទើបអ្នកទាំងនោះសន្មត់ឈ្មោះត្រង់ទីកន្លែងនោះថា «កន្លែងភេលេង» យកតាម ហេតុការណ៍ដែលគាត់ប្រទះឃើញជាលើកដំបូងនោះទៅ ។ ប៉ុន្តែដោយហេតុពួកអស់ទាំងនោះនៅស្រុកសៀមក៏ អានពាក្យក្លាយទៅតាមសម្លេងសៀមបន្តិចទៅគឺ «ភេ» ទៅជា «ផេ» ឯ «លេង» ទៅជា «ឡេន ឬ ឡិន» ដូច្នេះទៅ ជា «ផេលិន» ។
លុះសម័យបារាំងមកកាន់កាប់ទីកន្លែងតំបន់នេះ «គ.ស ១៩០៩» គេក៏សសេរឈ្មោះនេះជាអក្សររ៉ូម៉ាំងតាមសម្លេង ផង តាមរូបសាស្រ្តផងជា PHAI-LIN គឺ PH ជាអក្សរ ផ AI ជាស្រះ អេ L ជាអក្សរ ល I ជាស្រះ អិ ផ្សំនឹង N ជា អក្សរ ន ។ ចំណរតមក ដើម្បីកុំអោយពិបាកសសេរ គេក៏ភ្ជាប់លែងអោយមាន សហសញ្ញា ក៏ក្លាយទៅជា PHAILIN ហើយក្រោយមក ដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅ នៅសល់តែ PAILIN ។
សេចក្តីអធិប្បាយមកនេះ មានទំនងជាដើមកំណើតស្រុក (Monographie) ជារឿងព្រេងដើម្បី ជាប្រយោជន៌ដល់ អ្នកស្រាវជ្រាវទៅពេលមុខទៀត ។ ការណ៍នេះ យើងសង្ឍឹមថាចេះចាំរឿងព្រេងនៅភូមិភាគនេះវែងឆ្ងាយទៅ ទៀត ក៏សូមបញ្ជូនមកអោយយើងផង ដើម្បីកែសម្រួលទៅលើកក្រាយទៀត ។
Followers
ប្រវត្តិក្រុងប៉ៃលិន
Posted by Mr.Phalla at 7:03 AM
Labels: ប្រវត្តិក្រុងប៉ៃលិន
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment