លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ដែលដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលធ្វើដំណើរទស្សនកិច្ចនៅប្រទេស គុយវ៉េតបានវិលត្រឡប់មកវិញហើយនៅថ្ងៃសុក្រនេះ។មន្រ្តីរដ្ឋាភិបាលខ្មែរបានប្រកាសជាសាធារណៈថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមជ្ឈិមបូព៌ានោះបានចុះហត្ថលខាលើឯកសារចំនួន៤ដែល ផ្តោតសំខាន់លើបញ្ហាប្រតិបត្តិការសេដ្ឋកិច្ច។
លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសបានមានថ្លែងឲ្យដឹងនៅក្នុងសនិ្នសីទ កាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី១៦ មករា ដោយចាត់ទុកទស្សនកិច្ចនេះថាជាទស្សនកិច្ចប្រវត្តិសាស្រ្តដែលនាយរដ្ឋ មន្រ្តីនៃប្រទេសទាំងពីរ គឺកម្ពុជានិងគុយវ៉េតបានចុះហត្ថលេខាលើឯកសារចំនួន៤ គឺរួមមានកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាស អនុស្សរណៈស្តីពីការបញ្ជូនពលករកម្ពុជាទៅគុយវ៉េត កិច្ចព្រមព្រៀងស្តីពីកិច្ចប្រតិបត្តិការលើវិស័យទេសចរណ៍ និងអនុស្សរណៈលើការអនុវត្តគម្រោងក្នុងការអភិវឌ្ឍស្ទឹងសែនបន្ថែមលើ ឯកសារចំនួន៧ដែលបានចុះហត្ថលេខាកាលពីខែសីហា ឆ្នាំទៅ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «ទន្ទឹមនឹងហ្នឹងធារាសាស្ត្រ នៅស្ទឹងត្រែងក៏បានមួយចំណែកណាចូលជាវារីអគ្គិសនីដែរ ៤០មេហ្គាវ៉ាត់ហ្នឹងមកប្រើនៅខេត្តកំពង់ធំបាន»។
សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០០៨កន្លងទៅ ប្រទេសកម្ពុជានិងប្រទេសកាតាបានចុះកិច្ចព្រមព្រៀងទំនាក់ទំនង ការទូត។ នៅខែសីហា ឆ្នាំដដែលនោះ នាយរដ្ឋមន្រ្តីគុយវ៉េតក៏បានមកទស្សនកិច្ចនៅកម្ពុជាដែរនោះគឺបាន ឲ្យកម្ពុជាខ្ចីថវិកាចំនួន៥៤៦លានដុលា្លរអាមេរិកសម្រាប់អភិវឌ្ឍលើ វិស័យកសិកម្ម ហើយកម្ពុជានឹងសងទៅគុយវ៉េតវិញជាផលិតផលកសិកម្ម។
ជាមួយគ្នានោះនាយករដ្ឋមន្រ្តីនៃប្រទេសអ្នកមានទាំងពីរ គឺរដ្ឋគុយវ៉េតនិងកាតាក៏បានសន្យាផ្តល់កម្ចីចំនួន៧០០លានដុលា្លរ អាមេរិកដល់កម្ពុជាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋក្នុងគម្រោង អភិវឌ្ឍន៍លើវិស័យកសិកម្មផងដែរ។
លោក ហោ ណាំហុង បានបន្ថែមទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំទៅប្រធានមូលនិធិអភិវឌ្ឍន៍គុយវ៉េតដើម្បីជួយគម្រោង តូចៗផ្សេងទៀតគឺប្រព័ន្ធធារាសាស្រ្ត និងសុំជួយផ្ដល់ថវិកាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទក្នុងគោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាខ្ចីក្នុងការប្រកបរបរកសិកម្ម។
លោក ហោ ណាំហុង បានបញ្ជាក់ថា ៖ «ប្រទេសយើងជាប្រទេសកសិកម្ម ប្រជាជនយើងជាង៨០%រស់នៅជនបទអាស្រ័យលើកសិកម្ម គឺគេមកវិនិយោគខាងកសិកម្ម។ យើងមានដី គេមានឥណទាន គេមានថវិកា»។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីខ្មែរនិងគណៈប្រតិភូ ជាន់ខ្ពស់មួយចំនួនទៀតនៅប្រទេសគុយវ៉េតនោះមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមករានេះ។
ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានពឹង ផ្អែកជំនួយបរទេសប្រមាណពី៦០០លានដុលា្លរទៅជិត១០០០លានដុល្លារ អាមេរិក ដើម្បីប្រើប្រាស់ក្នុងខ្ទង់ថវិកាជាតិក្នុងមួយឆ្នាំៗដែលថវិកាទំាង នោះគឺមកពី សហរដ្ឋអាមេរិក ជប៉ុន សហគមន៍អឺរ៉ុប ហើយនិងប្រទេសចិនដែលបាននាំមុខគេក្នុងការផ្តល់ជំនួយនិងកម្ចីដល់ កម្ពុជា៕
Followers
នាយករដ្ឋមន្ត្រីខ្មែរត្រឡប់មកពីទស្សនកិច្ចនៅប្រទេសគុយវ៉េត
Posted by Mr.Phalla at 5:39 AM
Labels: នាយករដ្ឋមន្ត្រីខ្មែរត្រឡប់មកពីទស្សនកិច្ចនៅប្រទេសគុយវ៉េត
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment